ប៉ូលីសអ៊ីតាលី រឹបអូសទ្រព្យសម្បត្តិតម្លៃ ៩១លានដុល្លារ ពីអ្នកជាប់ពាក់ព័ន្ធ នឹងក្រុមឧក្រិដ្ឋជន
អ៊ីតាលី: ប៉ូលីសអ៊ីតាលីបានធ្វើប្រតិបត្តិការ ប្រឆាំងនឹងក្រុមម៉ាហ្វី យ៉ាងធំមួយនៅទីក្រុងរ៉ូម ដោយរឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃ ៨០លានអឺរ៉ូ ស្មើនឹង ៩១លានដុល្លារអាមេរិក ពីសហគ្រិនបួននាក់ដោយចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធទៅនឹងក្រុមម៉ាហ្វីយ៉ា (ក្រុមឧក្រិដ្ឋជន)។
ទីភ្នាក់ងារព័ត៌មាន Ansa បានឱ្យដឹងថា ទ្រព្យសម្បត្តិទាំងអស់ដែលជាកម្មសិទ្ធិរបស់បងប្អូនលោក Luigi, លោក Antonio និងលោក Salvatore Righi ដែលបានចោទប្រកាន់ថា លួចមានទំនាក់ទំនងក្រុមម៉ាហ្វីយ៉ាខាងលើនេះ។ ដោយឡែកសហគ្រិនទីបួន បានជាប់ពាក់ព័ន្ធជាមួយ លោក Alfredo Mariotti ដែលត្រូវបានគេជឿថា ដើម្បីជាការផ្តល់រង្វាន់ចាស់របស់ក្រុមម៉ាហ្វីយ៉ានោះ បានចោទប្រកាន់ថា បានជួយឱ្យពួកគេអាចពង្រីកផលប្រយោជន៍រកស៊ីខ្មោះងងឹតនៅក្នុងរដ្ឋធានី ចាប់តាំងពីឆ្នាំ ១៩៩០ ដូច្នេះទាំងបួននាក់បានលាងលុយកខ្វក់អចិន្ត្រៃយ៍។
សូមបញ្ជាក់ថា ទ្រព្យសម្បត្តិដែលរឹបអូសបាន រួមមាន ហាងលក់ដូរចំនួន ២៨ និងហាងកាហ្វេ ៤១ អចលនទ្រព្យនិងក្រុមហ៊ុន ៧៧ បូករូួមទាំងលុយចំនួន ៣០ម៉ឺនអឺរ៉ូ ស្មើនឹង ៣៤៣,០០០ដុល្លារអាមេរិក ដែលជាសាច់ប្រាក់សុទ្ធបានរកឃើញ ក្នុងអំឡុងការវាយឆ្មក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស៕
ប្រភព៖POSTNEWS
ទីភ្នាក់ងារព័ត៌មាន Ansa បានឱ្យដឹងថា ទ្រព្យសម្បត្តិទាំងអស់ដែលជាកម្មសិទ្ធិរបស់បងប្អូនលោក Luigi, លោក Antonio និងលោក Salvatore Righi ដែលបានចោទប្រកាន់ថា លួចមានទំនាក់ទំនងក្រុមម៉ាហ្វីយ៉ាខាងលើនេះ។ ដោយឡែកសហគ្រិនទីបួន បានជាប់ពាក់ព័ន្ធជាមួយ លោក Alfredo Mariotti ដែលត្រូវបានគេជឿថា ដើម្បីជាការផ្តល់រង្វាន់ចាស់របស់ក្រុមម៉ាហ្វីយ៉ានោះ បានចោទប្រកាន់ថា បានជួយឱ្យពួកគេអាចពង្រីកផលប្រយោជន៍រកស៊ីខ្មោះងងឹតនៅក្នុងរដ្ឋធានី ចាប់តាំងពីឆ្នាំ ១៩៩០ ដូច្នេះទាំងបួននាក់បានលាងលុយកខ្វក់អចិន្ត្រៃយ៍។
សូមបញ្ជាក់ថា ទ្រព្យសម្បត្តិដែលរឹបអូសបាន រួមមាន ហាងលក់ដូរចំនួន ២៨ និងហាងកាហ្វេ ៤១ អចលនទ្រព្យនិងក្រុមហ៊ុន ៧៧ បូករូួមទាំងលុយចំនួន ៣០ម៉ឺនអឺរ៉ូ ស្មើនឹង ៣៤៣,០០០ដុល្លារអាមេរិក ដែលជាសាច់ប្រាក់សុទ្ធបានរកឃើញ ក្នុងអំឡុងការវាយឆ្មក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស៕
ប៉ូលីសអ៊ីតាលី រឹបអូសទ្រព្យសម្បត្តិតម្លៃ ៩១លានដុល្លារ ពីអ្នកជាប់ពាក់ព័ន្ធ នឹងក្រុមឧក្រិដ្ឋជន
Reviewed by Unknown
on
May 06, 2016
Rating:
No comments: