នាយករដ្ឋ​មន្ត្រី​ផ្តល់ស្រះ៦កន្លែង និងឲ្យ​យកអាចម៍​ដីទៅចាក់​បំពេញតាមទីសាធារណៈ

បន្ទាយមានជ័យៈ អាចម៍ដីបានមកពីការជីកស្រះចំនួន៦កន្លែងធំ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាននាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ តាមសំណូមពរមូលដ្ឋាន បានដឹកចាក់បំពេញតាម ទីសាធារណៈ ផ្លូវ ទីធ្លា មណ្ឌលសុខភាព សាលា វត្ត ផ្លូវចូលភូមិ ចាក់ពង្រីកខ្នងអាង។
លោក ប្លែក វ៉ារី អភិបាលស្រុកថ្មពួក បានឲ្យដឹងថា កងវិស្វកម្មសម្តេចតេជោសៀមរាបដឹកនាំបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានអនុវត្តបទបញ្ជាយ៉ាងខ្ជាប់ខ្ជួនក្នុងការជីកស្រះទាំង៦កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅស្រះភូមិកាប់ចោរ ឃុំភូមិថ្មី ១០០ម៉ែត្រ  បួនជ្រុង ជំរៅ ៣ម៉ែត្រ,ស្រះភូមិថ្មី ឃុំគោករមៀត ១០០ម៉ែត្រ បួនជ្រុង ជំរៅ៣ម៉ែត្រ ,ស្រះភូមិបន្ទាយឆ្មារត្បូង ១០០ម៉ែត្រ បួនជ្រុង ជំរៅ៣ម៉ែត្រ។ ស្រះ៣កន្លែងទៀត ៥០ម៉ែត្រ  បួនជ្រុង ជំរៅ៣ ម៉ែត្រ ដូចគ្នា៖ ១ ស្រះភូមិតាយឹង ២ ស្រះភូមិព្រៃវែង ឃុំគំរូ ៣ ស្រះវត្តថ្មរមៀល ភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ។  គ្រប់ស្រះទាំងអស់ កំពុងតែកជីកដោយខ្លះជិតរួច  និងខ្លះទៀតកំពុងតែធ្វើសកម្មភាពជីក។
ម្យ៉ាងទៀតចំពោះអាចម៍ដីជាច្រើនដែលបានពីការជីកត្រូវបានលោកនាយឧត្តមសេនីយ៍ បានដោះស្រាយ តាមសំណូមពរមូលដ្ឋាន ដោយចាក់បំពេញទីធ្លាមណ្ឌលសុខភាពឃុំ ទីធ្លាសាលាមត្តេយ្យ ទីធ្លាវត្ត ផ្លូវចូលភូមិ ចាក់ពង្រីកខ្នងអាង និងបំពេញជួសជុលបណ្តោយខ្នងអាង កាប់ចោរ រាប់គីឡូមែត្រ។នៅថ្ងៃទី៥ ឧសភានេះ ឯឧត្តម បានបញ្ជូនគ្រឿងចក្រ រ៉ូឡូ  នីវឡឺ កិនកៀរ បង្ហាប់ចូលគោលដៅស្រះ នឹងបានជួយជួសជុលផ្លូវក្នុងភូមិថែមទៀតផង។
ប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយជាស្រះទឹកសំរាប់បរិភោគ ហើយថែមទាំងបានប្រយោជន៍ជា ផ្លូវ ជាទំនប់ ជាទីធ្លាវត្តអារាម មណ្ឌលសុខភាព សាលាមត្តេយ្យ និងប្រយោជន៍ សាធារណៈផ្សេងៗ។
ជំនួសប្រជាពលរដ្ឋទាំងអស់ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សាសម្តេចទាំងទ្វេរ បុត្រាបុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះ ពុទ្ធពរ ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
FullSizeRender(4)
FullSizeRender(1)
FullSizeRender(3)
FullSizeRender
ប្រភព៖POSTNEWS
នាយករដ្ឋ​មន្ត្រី​ផ្តល់ស្រះ៦កន្លែង និងឲ្យ​យកអាចម៍​ដីទៅចាក់​បំពេញតាមទីសាធារណៈ នាយករដ្ឋ​មន្ត្រី​ផ្តល់ស្រះ៦កន្លែង និងឲ្យ​យកអាចម៍​ដីទៅចាក់​បំពេញតាមទីសាធារណៈ Reviewed by Unknown on May 06, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.