១៥ម៉ឺនដុល្លារ ប្ដូរក្រដាសប្រាក់១០០យ័នមួយសន្លឹក ក៏មិនខ្ចីប្ដូរដែរ!!!
ការបោះពុម្ពលុយ ជាដំណើរប្រព្រឹត្តទៅយ៉ាងល្អិតល្អន់ ដែលវាមិនងាយនឹងមានកំហុសខាងផ្នែកបច្ចេកទេសទេ ប៉ុន្តែទោះជាវាមិនងាយមានយ៉ាងណាក្ដី ឱកាសដ៏កម្រយ៉ាងណាក៏នៅតែអាចកើតឡើងដែរ ប៉ុន្តែបើវាកើតមានមែន វានឹងមិនមែនជាក្រដាសប្រាក់ធម្មតាទៀតទេ ដូចជាក្រដាស១០០យ័ននេះអញ្ចឹង ។
អ្នកខេត្ត Hubei ម្នាក់ រស់នៅក្នុងទីក្រុង Shiyan មានក្រដាសប្រាក់១០០យ័នមួយសន្លឹក ដែលមានលក្ខណៈពិសេសជាងក្រដាសប្រាក់ឯទៀត នោះគឺផ្នែកខាងលើ នៃខាងឆ្វេងក្រដាសប្រាក់ មានការបោះពុម្ពខុសបន្តិច ដោយមានស្នាមខាងក្នុង (watermark) ដាក់លេខ 300 វិញ ដែលជាធម្មតាវាត្រូវតែជាលេខ 100 ប៉ុណ្ណោះ ។
តែមកទល់ពេលនេះ ក្រដាសប្រាក់១០០យ័ននេះ ត្រូវអ្នកដទៃហ៊ានឲ្យតម្លៃដល់ទៅរាប់លានយ័ន ដើម្បីប្ដូរយកលុយដ៏កម្រនេះ ប៉ុន្តែត្រូវម្ចាស់លុយនេះ បដិសេធមិនទទួលយកលុយរាប់លានយ័ន ដើម្បីប្ដូរលុយ១០០យ័នរបស់លោកនេះទេ ។
គួរបញ្ជាក់ថា លុយ១០០យ័ននេះ ត្រូវអ្នកប្រមូលរូបិយប័ណ្ណឲ្យតម្លៃដល់ទៅរាប់លានយ័ន ប្រហែលនឹង១៥៣.៧០០ដុល្លារអាមេរិកឯណោះ ៕ (CCTV)
ប្រភព៖kKQqube
១៥ម៉ឺនដុល្លារ ប្ដូរក្រដាសប្រាក់១០០យ័នមួយសន្លឹក ក៏មិនខ្ចីប្ដូរដែរ!!!
Reviewed by Unknown
on
May 05, 2016
Rating:
No comments: