ឃុំ​ខ្លួន​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​​ម្នាក់ ​បើក​រថយន្ត​​បុក​​​មនុស្ស​​ស្លាប់​និង​​​របួស

រាជធានីភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ថ្លាង ផាណែត នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួនខ្លួននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងម្នាក់ និងបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងការ បើករថយន្តទៅបុកម៉ូតូចំនួន២គ្រឿង បណ្ដាលឲ្យស្លាប់២នាក់ និងរបួស៤នាក់ នៅខណ្ឌមានជ័យ កាលពី រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦។
ជនត្រូវចោទរូបនេះ មានឈ្មោះ សន រ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជានិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះគ្មានលេខ នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
adc 
ប្រភព៖kKQqube
ឃុំ​ខ្លួន​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​​ម្នាក់ ​បើក​រថយន្ត​​បុក​​​មនុស្ស​​ស្លាប់​និង​​​របួស ឃុំ​ខ្លួន​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​​ម្នាក់ ​បើក​រថយន្ត​​បុក​​​មនុស្ស​​ស្លាប់​និង​​​របួស Reviewed by Unknown on May 05, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.