ច្របាច់កសម្លាប់ប្រពន្ធ ព្រោះខឹងមិនឲ្យរួមមេត្រី
ខេត្តព្រះសីហនុ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសសង្ស័យម្នាក់ត្រូវបានខ្លួនភ្លាមៗ បន្ទាប់ពីបុរសសង្ស័យរូបនេះ សម្លាប់ប្រពន្ធរបស់ខ្លួន ដោយប្រើដៃទះកំផ្លៀង និងច្របាច់កប្រពន្ធបណ្ដាលឲ្យស្លាប់នៅលើគ្រែ ក្នុងបន្ទប់ដោយសារតែ បុរសសង្ស័យ បានខឹងនឹងប្រពន្ធមិនឲ្យរួមភេទ នៅពេលសុំអង្វរជាច្រើនលើកច្រើនសារនោះ។
ហេតុការណ៍នៃអំពើឃាតកម្មនេះ បានកើតឡើងនៅភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីអាធ្រាត្រ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង ១២និង៣០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យរូបនេះ មានឈ្មោះ វ៉ើក សាវឿន ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខរបរធ្វើស្រែ មានទីលំនៅភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (នៅចំណុចកើតហេតុ)។ ចំណែកឯ ជនរងគ្រោះមានឈ្មោះ ណាំ ស្រី ភេទស្រី អាយុ៤៦ ឆ្នាំ មានមុខរបរកម្មកររោងចក្រ។
បច្ចុប្បន្ន ជនសង្ស័យកំពុងតែឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានស្រុកព្រៃនប់ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ និងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕
ប្រភព៖kKQqube
ច្របាច់កសម្លាប់ប្រពន្ធ ព្រោះខឹងមិនឲ្យរួមមេត្រី
Reviewed by Unknown
on
May 05, 2016
Rating:
No comments: