មន្ត្រី​ជាន់​ខ្ពស់៖ មន្ត្រី​អន្តរក្រសួង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ មិន​ទាន់​មាន​កិច្ចសហការ​គ្នា​ល្អ​

ភ្នំពេញ​៖​ មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ថា​ មក​ដល់​ពេល​នេះ​ ក្រុមការងារ​អន្តរក្រសួង​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ ជួញដូរ​មនុស្ស​ នៅ​មិន​ទាន់​មាន​កិច្ចសហការ​គ្នា​ល្អ​លើ​ការងារ​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​ វិញ​ទៅ​មក​លើ​ការងារ​បង្ក្រាប​ ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ ខណៈ​មាន​ព័ត៌មាន​បទល្មើស​ជួញដូរ​មនុស្ស​ភាគច្រើន​ គឺ​ថ្នាក់ដឹកនាំ​បាន​ដឹង​លឿន​តាម​រយៈ​បណ្ដាញ​សារព័ត៌មាន​ទៅ​វិញ​។​ ​

នៅ ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ជំនាញ​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ នា​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​ឧសភា​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ លោក​ជំទាវ​ ជូ​ ប៊ុ​អេ​ង​ រដ្ឋ​លេខាធិការ​ក្រសួងមហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ ការ​ផ្ដល់​ព័ត៌មាន​ និង​កិច្ច​ទំនាក់ទំនង​គ្នា​នៃ​មន្ត្រី​ជំនាញ​នៅ​តាម​បណ្ដា​ស្ថាប័ន​ក្រសួង​ ពាក់ព័ន្ធ​ គឺ​នៅ​មាន​ភាព​ចន្លោះ​ ប្រហោង​ ដែល​ការងារ​នេះ​លោក​ជំទាវ​បាន​ស្នើ​ឲ្យ​មន្ត្រី​ទទួល​បន្ទុក​នៅ​តាម​បណ្ដា​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​ពង្រឹង​ការងារ​នេះ​វិញ​ ដើម្បី​សម្រេច​គោលដៅ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​បាន​រង​គ្រោះ​ពី​ការ​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​ចំណាក​ ស្រុក​ទៅ​ក្រៅ​ប្រទេស​ និង​នៅ​ក្នុងស្រុក​ ក៏​ជា​ការ​បាញ់​បោក​មេខ្យល់​ជាដើម​។

លោក​ជំទាវ​ ជូ​ ប៊ុ​ន​អេ​ង​ ថា​តួលេខ​ដែល​កងកម្លាំង​មាន​សមត្ថកិច្ច​បង្ក្រាប ​និង​ទប់ស្កាត់​បាន​ វា​គ្រាន់តែ​តួលេខ​ដែល​យើង​ធ្វើ​បាន​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ទៀត​ បាន​លួច​ធ្វើ​ការងារ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ ឆ្លង​ដែន​ច្រក​ទ្វា​របៀង​ និង​ខ្លះ​ទៀត​ឆ្លង​ដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ ហើយ​ដាច់​បាត់​ការ​ទាក់ទង​នៅ​ក្រៅប្រទេស​ ដែល​យើង​មិនដឹង​ច្បាស់​ថា​តើ​គេ​ទាំងនោះ​ជួប​ប្រឈម​នឹង​បញ្ហា​រង​គ្រោះ​ អ្វីខ្លះ​ទៀត​នោះ​ទេ​ ។​ ​

តាម​របាយការណ៍​ឆមាស​ទី ​១​ឆ្នាំ​២០១៦​ ៖​ លំហូរ​ទេ​សន្តរ​ ប្រវេ​សក៍​ការងារ​ដែល​ទទួល​បាន​ពី​តាម​នាយកដ្ឋាន​ជំនាញ​ តាម​ក្រសួង​នានា​ បាន​កញ្ជាក់​ថា​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ក្រៅប្រទេស​សរុប​ជិត​៣​សែន​នាក់​ក្នុង​នោះ​ ទៅ​ក្រៅ​ស្របច្បាប់​មាន​ជាង​១៥​ម៉ឺន​នាក់​ និង​មិន​ស្របច្បាប់​មាន​ជិត​១៤​ម៉ឺន​នាក់​ក្នុង​នោះ​មាន​ស្រី​ជិត​៦​ម៉ឺន​ នាក់​ អនីតិជន​ជាង​៥​ពាន់​នាក់​ ហើយ​មាន​អ្នក​ត្រឡប់​មក​វិញ​មាន​ប្រមាណ​តែ​ជិត​៣​ម៉ឺន​៥០០០​នាក់​ប៉ុណ្ណោះ​។ ​ 

ដោយឡែក​សម្រាប់​សកម្មភាព​បង្ក្រាប​អំពើ​ជួញដូរ ​មនុស្ស​អនុវត្ត​បាន​ ១៧​ករណី​ថយ​៥​ករណី​ ឃាត់ខ្លួន​ជន​ សង្ស័យ​ បាន​២០​នាក់​ស្រី​១១​នាក់​ក្នុង​នោះ​ដែរ​សមត្ថកិច្ច​បាន​សង្គ្រោះ​ជន​រង​ គ្រោះ​បាន​៤៣​នាក់​ ក្នុង​នោះ​២៥​នាក់​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​ ។​ ​

ដើម្បី ​បង្កើន​ប្រសិទ្ធភាព​នៃ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស​ នៅ​ថ្ងៃ​ខាង​មុខ​ លោក​ជំទាវ​ ជូ​ ប៊ុ​ន​ អេ​ង​ថា​ នៅ​ថ្ងៃ​ខាង​មុខ​ គណៈកម្មាធិការ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ ស្ដី​ពី​របៀប​នៃ​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ក្នុង​ករណី​អំពើ​ជួញដូរ​ មនុស្ស​ ហើយ​តាម​រយៈ​វគ្គ​បណ្ដុះបណ្ដាល​នោះ​ ស្ថាប័ន​ ក្រសួង​នីមួយៗ​ នឹង​មាន​វិធានការ​របស់​ខ្លួន​ចាត់ការ​ និង​មានការ​ទទួលខុសត្រូវ​លើ​មុខសញ្ញា​ជន​រង​គ្រោះ​ និង​ចេះ​កំណត់​មុខសញ្ញា​ជនល្មើស​ដើម្បី​អនុវត្ត​ចំណាត់ការ​ទៅ​តាម​ ផ្លូវច្បាប់​ផង​ដែរ
H.E Chur BunHeng 
Meeting 
Meeting1 
ប្រភព៖kqube

មន្ត្រី​ជាន់​ខ្ពស់៖ មន្ត្រី​អន្តរក្រសួង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ មិន​ទាន់​មាន​កិច្ចសហការ​គ្នា​ល្អ​ មន្ត្រី​ជាន់​ខ្ពស់៖ មន្ត្រី​អន្តរក្រសួង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ មិន​ទាន់​មាន​កិច្ចសហការ​គ្នា​ល្អ​ Reviewed by Unknown on May 05, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.