អ្នក​ប្រើ​សេវាកម្ម​អ៊ីមែល​ទាំង​នេះ​ ត្រូវ​ប្ដូរ​លេខ​សម្ងាត់​ចេញ​​ភ្លាម​បើ​មិន​ចង់​ស៊យ​ធំ​​

លោក​ Alex Holden មេ​ផ្នែក​សុវត្ថិភាព​សារព័ត៌មាន​នៃ​ក្រុមហ៊ុន​ Hold Security ​បាន​ប្រាប់​​សារព័ត៌មាន​ Reuters ​កាល​ពី​ថ្មីៗ​នេះ​ថា​មាន​​លេខ​សម្ងាត់​និង​ឈ្មោះ​គណនី​​ប្រមាណ​ ២៧២​លាន​ ត្រូវ​បាន​លួច​​ពី​​អ្នក​ប្រើ​សេវាកម្ម Hotmail, Yahoo Mail, Gmail និង​ Mail.ru។
ទិន្នន័យ​ដែល​លួច​បាន​ច្រើន​ជាង​គេ​គឺ​បាន​ពី​ Mail.ru, ១៥​ ភាគ​រយ​បាន​មក​ពី​ Yahoo Mail, ១២ភាគ​រយ​ បាន​ពី​ Hotmail និង​ ៩​ភាគ​រយ​ បាន​ពី​ Gmail។ ឈ្មោះ​គណនី​ និង​លេខ​សម្ងាត់​នៃ​ធនាគារ​​ក៏​​មាន​ស្ថិត​ក្នុង​ទិន្នន័យ​ដែល​​ត្រូវ​បាន​ គេ​លួច​ទាំង​នោះ​ដែរ។

​​​​​ក្រុមហ៊ុន​ Hold Security បាន​ណែនាំ​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​​ឲ្យ​ផ្លាស់​ប្ដូរ​លេខ​សម្ងាត់​​ ចាស់​​ចេញ​ ហើយ​ជំនួស​ដោយ​លេខ​សម្ងាត់​ថ្មី​ដែល​មាន​រឹង​មាំ​ជាង​មុន។

ទាក់​ទង​នឹង​បញ្ហា​ខាង​លើ​ក្រុមហ៊ុន​ Google ដែល​កាន់​កាប់​ Gmail ​បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​កំពុង​ត្រួត​ពិនិត្យ​លើ​បញ្ហា​នេះ​ ហើយ​ក្រុមហ៊ុន​ Mail.ru វិញ​កំពុង​តែ​ស្វែង​រក​គណនី​ទាំង​ឡាយ​ណា​ដែល​រង​ការ​ប៉ះពាល់។ ចំពោះ​ Microsoft ដែល​គ្រប់​គ្រង់​ Hotmail ​បាន​ត្រៀម​ការ​​ប្រព័ន្ធ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ជា​ស្រេច​ដើម្បី​​​​ដោះ ​ស្រាយ​បញ្ហា។ ឯ​​ក្រុមហ៊ុន​ Yahoo មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ៕​​​​​
yahoo-mail-gmail 
ប្រភព៖ Sabay
អ្នក​ប្រើ​សេវាកម្ម​អ៊ីមែល​ទាំង​នេះ​ ត្រូវ​ប្ដូរ​លេខ​សម្ងាត់​ចេញ​​ភ្លាម​បើ​មិន​ចង់​ស៊យ​ធំ​​ អ្នក​ប្រើ​សេវាកម្ម​អ៊ីមែល​ទាំង​នេះ​ ត្រូវ​ប្ដូរ​លេខ​សម្ងាត់​ចេញ​​ភ្លាម​បើ​មិន​ចង់​ស៊យ​ធំ​​ Reviewed by Unknown on May 05, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.