ឯកឧត្តម កឹម សុខា គ្រោង​បណ្តុះបណ្តាល​ថ្នាក់ដឹកនាំ​បក្ស​ខេត្ត​ស្តីពី​វិធីសាស្ត្រ​ក្នុងការ​នាំសារ​នយោបាយ​

ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​៤ ខែឧសភា លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ទៅ​ក្រុមការងារ​ថ្នាក់​រាជធានី​-​ខេត្ត​ថា គណបក្ស​នឹង​រៀបចំ​វេទិកា​បណ្តុះបណ្តាល​គណៈ​ប្រតិបត្តិ ស្តីពី​វិធីសាស្ត្រ​ក្នុងការ​នាំសារ​នយោបាយ និង​គោលការណ៍​មូលដ្ឋាន «​វិមជ្ឈការ​អំណាច​»​។​
​ការបណ្តុះបណ្តាល​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​ដឹកនាំ​មូលដ្ឋាន​ក្នុងការ​ត្រៀមខ្លួន​ សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​។​
​អ្នក​ដែល​ត្រូវ​ទទួល​ការបណ្តុះបណ្តាល​រួមមាន ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ និង​ថ្នាក់ដឹកនាំ​ចលនា​យុវជន ស្ត្រី ខ្មែរឥស្លាម ដោយ​ពេលវេលា​មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​៕
 
ប្រភព៖ ថ្មីៗ
ឯកឧត្តម កឹម សុខា គ្រោង​បណ្តុះបណ្តាល​ថ្នាក់ដឹកនាំ​បក្ស​ខេត្ត​ស្តីពី​វិធីសាស្ត្រ​ក្នុងការ​នាំសារ​នយោបាយ​ ឯកឧត្តម កឹម សុខា គ្រោង​បណ្តុះបណ្តាល​ថ្នាក់ដឹកនាំ​បក្ស​ខេត្ត​ស្តីពី​វិធីសាស្ត្រ​ក្នុងការ​នាំសារ​នយោបាយ​ Reviewed by Unknown on May 05, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.