ការប្រកួត MMA នារីធំបំផុតនៅអាស៊ាន ចាប់ផ្ដើមល្ងាចនេះ
កម្មវិធីវាយក្នុងទ្រុង ONE: ASCENT TO POWER របស់ស្ថាប័ន One Championship ដែលប្រកួតនៅប្រទេសសិង្ហបុរីនៅល្ងាចនេះ នឹងធ្វើឱ្យអ្នកចូលរួមទស្សនាភ្ញាក់ផ្អើលជាមួយគូពិសេសមួយគូគឺ ជើងខ្លាំង Angela Lee ប៉ះជាមួយនារីវាយមិនប្រណី Mei Yamaguchi របស់ប្រទេសជប៉ុន។
Angela Lee ប៉ះជាមួយ Mei Yamaguchi នេះត្រូវបានគេចាត់ទុកថា ជាប្រកួត MMA នារីធំបំផុតនៅតំបន់អាស៊ាន ព្រោះកីឡាការិនីទាំងពីរនេះសុទ្ធតែមានសមត្ថភាពខ្ពស់តំណាងឱ្យ ប្រទេសរបស់ខ្លួន ដោយធ្លាប់ផ្ដួលដៃគូប្រកួតមិនតិចនាក់នោះទេ។
នារីចិត្តក្លាហានប្រកួតមិនដែលចាញ់ Angela Lee បានបង្ហាញអារម្មណ៍មុនប្រកួតនៅថ្ងៃល្ងាចនេះថា៖ “ស្អែកជាការប្រកួត MMA នារីធំបំផុតក្នុងអាស៊ី ។ នេះជាឱកាសល្អបំផុតសម្រាប់ខ្ញុំ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ MMA Champions ក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ និងក្លាយជានារីដំបូងរបស់សិង្ហបុរីដែលអាចឈ្នះខ្សែក្រវាត់ MMA បាន។ ដៃគូរបស់ខ្ញុំពិតជាមានសមត្ថភាពខ្ពស់ ប៉ុន្តែខ្ញុំបានត្រៀមខ្លួនរួចហើយ”។
ចំពោះ Mei Yamaguchi ដែលជាជនជាតិជប៉ុនវិញ បាននិយាយដែរថា៖ “ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព។ សិង្ហបុរីជាប្រទេសដ៏ស្រស់ស្អាត ខ្ញុំសប្បាយចិត្តដែលបានចូលរួមប្រកួតក្នុងកម្មវិធីប្រវត្តិសាស្ត្រ របស់ប្រទេសនេះ។ ខ្ញុំនឹងប្រឹង ដើម្បីឈ្នះការប្រកួតសម្រាប់ប្រជាជនជប៉ុន សម្រាប់គ្រួសាររបស់ខ្ញុំ ហើយនិងសម្រាប់អ្នកដែលគាំទ្រខ្ញុំ។ ខ្ញុំដឹងថា Angela មានភាគរយខ្ពស់ ប៉ុន្តែខ្ញុំត្រៀមខ្លួនផ្ដល់ឱ្យគេនៅប្រកួតល្អមួយ”។
បន្ទាប់ពីគូពិសេសខាងលើនេះទៅ ក៏នៅមានគូប្រកួតគីឡូធ្ងន់មួយគូទៀតដែរគឺ Roger Gracie ប៉ះជាមួយ Michal Pasternak ដែលគូនេះក៏ត្រូវបានគេចាត់ទុកជាគូល្អមើលផងដែរ៕
ប្រភព៖ Sabay

Reviewed by Unknown
on
May 05, 2016
Rating:
No comments: