Ryan Giggs ប្រពន្ធត្រៀមប្ដឹងលែងលះទារប្រាក់សំណងប្រហែល56លានដុល្លារពីបទផិតក្បត់
Ryan Giggs អតីតខ្សែបម្រើប្រវត្តិសាស្ដ្ររបស់ក្លិបMan Utd ត្រូវនាងStacey ជាប្រពន្ធត្រៀមប្ដឹងលែងលះទារប្រាក់សំណងច្រើនលានដុល្លារពីបទ ផិតក្បត់ ។ ចាត់ទុកថា ជារឿងអាស្រូវមួយក្នុងមជ្ឈដ្ឋានបាល់ទាត់អង់គ្លេសដែលRyan Giggs ត្រូវប្រពន្ធចោទប្រកាន់ពីបទលួចមានទំនាក់ទំនងស្នេហាជាមួយនាង Kate Greville អាយុ៣២ឆ្នាំ ដែលធ្វើការក្នុងហាងរបស់ Giggs ។
យោងតាមពាក្យបណ្ដឹងGiggs អាចនឹងចំណាយប្រាក់ដល់ទៅ៤០លានផោន ឬប្រហែល៥៦លានដុល្លារជាថ្លៃសំណងជំងឺចិត្ត និងត្រូវបានចាត់ទុកថា ជាការចំណាយប្រាក់លែងលះដ៏ថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ដ្រនៃ មជ្ឈដ្ឋានបាល់ទាត់អង់គ្លេស ៕
យោងតាមពាក្យបណ្ដឹងGiggs អាចនឹងចំណាយប្រាក់ដល់ទៅ៤០លានផោន ឬប្រហែល៥៦លានដុល្លារជាថ្លៃសំណងជំងឺចិត្ត និងត្រូវបានចាត់ទុកថា ជាការចំណាយប្រាក់លែងលះដ៏ថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ដ្រនៃ មជ្ឈដ្ឋានបាល់ទាត់អង់គ្លេស ៕
ប្រភព៖កោះសន្តិភាព
Ryan Giggs ប្រពន្ធត្រៀមប្ដឹងលែងលះទារប្រាក់សំណងប្រហែល56លានដុល្លារពីបទផិតក្បត់
Reviewed by Unknown
on
May 05, 2016
Rating:
No comments: