ម្ចាស់ក្លិប Leicester City ជូនរង្វាន់រថយន្ត Mercedes ដល់កីឡាករក្នុងក្រុមម្នាក់មួយគ្រឿងៗ

លោក Vichai Srivaddhanaprabha ម្ចាស់ក្លិបកញ្រ្ចោង Leicester City ដែលទើបលើកពាន Premier League កាលពីថ្មីៗនេះ នឹងផ្តល់កាដូរជូននៅរថយន្ត Mercedes B-Class Electric Drive ដែលមិនប្រើសាំង ដោយប្រើថាមពលអគ្គិសនីជំនួសវិញ មានតំលៃ 32,670ផោន ជូនកីឡាករ 30នាក់ ក្នុងក្រុមម្នាក់មួយគ្រឿងៗ ជាការលើកទឹកចិត្តសំរាប់ពួកគេ ។ លោកម្ចាស់ក្លិបក៏បានសន្យាទៀតថាលោកនឹងចំណាយរ៉ាប់រងទាំងអស់ក្នុងដំណើរកំសាន្តរបស់ក្រុមទៅកាន់ទីក្រុង  Las Vegas របស់សហរដ្ឋអាមេរិកនៅពេលខាងមុខនេះ។
គួរអោយកត់សម្គាល់ផងដែរថាក្រុម  Leicester City បានធ្វើអោយពិភពបាល់ទាត់ភ្ញាក់គ្រប់ៗគ្នាដោយសារទម្រង់លេងរបស់គេក្នុងមួយឆ្នាំនេះដែលបានធ្វើបានយ៉ាងល្អ ក្លាយទៅជាជើងឯក Premier League លើកទីមួយជាប្រវត្តិសាស្រ្តរបស់ក្លិប ហើយរដូវកាលក្រោយពួកគេមានតំណែងមួយលេងនៅ Champion League ទៀតដែលធ្វើអោយចំណូលរបស់ក្លិបនេះកើនឡើងមួយកំរិតថែមទៀត។ 
ម្ចាស់ក្លិប Leicester City ជូនរង្វាន់រថយន្ត Mercedes ដល់កីឡាករក្នុងក្រុមម្នាក់មួយគ្រឿងៗ 
 
 
ប្រភព៖ Todaykh 
ម្ចាស់ក្លិប Leicester City ជូនរង្វាន់រថយន្ត Mercedes ដល់កីឡាករក្នុងក្រុមម្នាក់មួយគ្រឿងៗ ម្ចាស់ក្លិប Leicester City ជូនរង្វាន់រថយន្ត Mercedes ដល់កីឡាករក្នុងក្រុមម្នាក់មួយគ្រឿងៗ Reviewed by Unknown on May 05, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.