EU អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមន្ត្រីសង្គមស៊ីវិល
តំណាងសហភាពអឺរុបទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក បានសម្តែងការព្រួយបារម្ភពីបច្ចុប្បន្នភាព ក្នុងការអនុវត្តច្បាប់នៅកម្ពុជា ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលខ្មែរ ដោះលែងតំណាងសង្គមស៊ីវិល ដែលត្រូវបានចាប់ឃាត់ខ្លួន នាពេលថ្មីៗនេះ។ ក្នុងនោះ សហភាពអឺរុប (EU) ក៏បានស្នើឲ្យរដ្ឋាភិបាល បង្កើត និងរក្សាបរិយាកាស ដែលគណបក្សនយោបាយទាំងអស់ និងសង្គមស៊ីវិល អាចដំណើរការដោយសេរី និងគ្មានការភ័យខ្លាច។ ការអំពាវនាវរបស់ EU នេះ បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ខែឧសភា។
ក្នុង កិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ៩ ដែលដឹកនាំដោយលោកអ៊ុច បូរិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស ដែលជាសហប្រធាន និងអនុប្រធានគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់សហភាពអឺរុប លោកអ៊ុយហ្គោ អាស្ទូតូ (Ugo ASTUTO) -តំណាងសហភាពអឺរុប បានលើកឡើងពីភាពជាដៃគូយូរអង្វែង រវាងកម្ពុជា និងសហភាពអឺរុប លើគ្រប់វិស័យ និងបញ្ហាសំខាន់ៗ។ ដូច្នេះសហភាពអឺរុប ដែលហៅកាត់ថា EU បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា គួរផ្តល់សេរីភាព ដល់គ្រប់គណបក្សនយោបាយទាំងអស់ រួមទាំងសង្គមស៊ីវិលផង ដោយកុំបង្កើតភាពភ័យខ្លាចដល់ពួកគេ តាមការអនុវត្តច្បាប់ដោយប្រព័ន្ធតុលាការ។
ប៉ុន្តែលោកអ៊ុច បូររិទ្ធ បានបញ្ជាក់ថា សកម្មភាពរបស់តុលាការនាពេលនេះ ពុំមែនជាការព្យាបាទ ឬការរំខានដល់តួនាទីរបស់គណបក្សនយោបាយ ដែលមានដូចជាបក្សប្រឆាំងនោះទេ។ តាមតំណាងរដ្ឋាភិបាលរូបនេះ នេះគឺជាសកម្មភាពនៃការអនុវត្តនីតិរដ្ឋ។
ក្រៅតែពីពិភាក្សាពីកំណែទម្រង់ច្បាប់ និងតុលាការ តំណាង EU និងតំណាងរដ្ឋាភិបាលកម្ពុជា ក៏បានពិភាក្សាពីបញ្ហាពាណិជ្ជកម្មផងដែរ។ កម្ពុជា សរសើរ EU ដែលបានបង្កើនការគាំទ្ររហូតដល់ ៤១០លានអឺរូ ដល់កម្ពុជា ក្នុងកម្មវិធីជំនួយសម្រាប់ឆ្នាំ ២០១៤ ដល់ ២០២០។ ក្នុងនោះ ក៏មានការគូសបញ្ជាក់ថា មានការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងដៃគូទាំងពីរ។ ការនាំចេញរបស់កម្ពុជា ទៅកាន់ EU មានចំនួនជាង ៤ពាន់លានអឺរូ ក្នុងឆ្នាំ ២០១៥។
៤ពាន់លានដុល្លារ ដែលបានមកពីការនាំចេញសម្លៀកបំពាក់ ៧២,៧ភាគរយ ស្បែកជើង ១២,៥ភាគរយ ការនាំចេញកង់ ៨,៨ភាគរយ និងការនាំចេញអង្គរ និងស្ករ មាន ៤,៣ភាគរយ។ សូមបញ្ជាក់ថា តាំងពីឆ្នាំ ២០១៣មក EU គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា។
បន្ទាប់ពីកិច្ចប្រជុំនេះ ភាគីកម្ពុជា និងEU បានព្រមព្រៀងគ្នា រៀបចំកិច្ចប្រជុំគណៈកម្មាធិការកម្ពុជា-សហភាពអឺរុប លើកទី ១០ និងកិច្ចប្រជុំក្រុមការងារទាំង ៣ទៀត នៅឆ្នាំ ២០១៨ នាទីក្រុងព្រុចសែល៕

កិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ៩ ដឹកនាំដោយលោកអ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងអនុប្រធានគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់សហភាពអឺរុប។
ប្រភព៖ RFI
EU អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមន្ត្រីសង្គមស៊ីវិល
Reviewed by Unknown
on
May 05, 2016
Rating:
No comments: