លោក សុខ ឥសាន រក្សាជំហរប្តឹងទាមទារ៤០០លានរៀលពីលោក អ៊ូ វីរៈ ក្នុងបទបរិហាកេរ្តិ៍
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខតុលាការក្រុងភ្នំពេញកាលពី ព្រឹកថ្ងៃទី៦ឧសភានេះ ដើម្បីការពារពាក្យបណ្តឹងរបស់លោក ប្រឆាំងនឹងលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ នៅចំពោះមុខតុលាការក្រុងភ្នំពេញ លោក សុខ ឥសាន បានរក្សាជំហរក្នុងការប្តឹង ទាមទារសំណងពីលោក អ៊ូ វីរៈចំនួន៤០០លានរៀល។
បន្ទាប់ពីបានចំណាយពេលជាង១ម៉ោង ដើម្បីថ្លែងការពារពាក្យបណ្តឹងរបស់ខ្លួន លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងការពារជំហររបស់គណបក្ស កាន់អំណាច ក្នុងការប្តឹងលោក អ៊ូ រីរៈ អ្នកវិភាគនយោបាយ ដោយទាមទារសំណងជំងឺចិត្ត៤០០លានរៀល។ លោក សុខ ឥសាន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីការផ្តល់សក្ខីកម្មនៅចំពោះមុខព្រះរាជអាជ្ញារងតុលាការ ក្រុងភ្នំពេញលោក សៀង សុខ កាលពីព្រឹកថ្ងៃទី៦ឧសភាថា ការប្តឹងនេះ គឺគណបក្សធ្វើតាមនីតិវិធីច្បាប់ ដែលមិនមែនជាការគំរាមកំហែង រឺបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់បុគ្គលណាម្នាក់ នោះទេ។
សូមបញ្ជាក់ថា លោក សុខ ឥសាន តំណាងឲ្យគណបក្សប្រជាជនកម្ពុជា បានប្តឹងលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយនៅកម្ពុជា កាលពីថ្ងៃទី២៥មេសា ឆ្នាំ២០១៦ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយបានទាមទារសំណងជាជម្ងឺចិត្តចំនួន៤០០លានរៀល។ ពាក្យបណ្តឹងដែលធ្វើឡើង ដោយផ្អែកទៅលើបទសម្ភាសន៍របស់លោក អ៊ូ វីរៈ ជាមួយនឹងវិទ្យុបរទេសផ្សាយជាខេមរភាសាកាលពីថ្ងៃទី២៤មេសា ដែលលោក សុខ ឥសាន បានចាត់ទុកថា គឺជាការបំភ្លៃរឿងរ៉ាវស្នេហាបុគ្គលឯកជនរបស់លោក កឹម សុខា និងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ថាជាយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជានោះ គឺជាចេតនាបំផ្លើស ទម្លាក់កំហុសអសុទ្ធចិត្ត ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ និងជាការបរិហាកេរ្តិ៍ជាសាធារណៈ និងបំពានលើមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
លោក សុខ ឥសាន កាលពីព្រឹកថ្ងៃទី៦ឧសភា បានប្រគល់ខ្សែអាត់សម្លេងរបស់លោក អ៊ូ វីរៈ ទៅលោកព្រះរាជអាជ្ញារងលោក សៀង សុខ ដែលលោក ចាត់ទុកថា គឺជាភស្តុតាងដ៏រឹងម៉ាំមួយ។
យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ បានអះអាងថា លោកនឹងចូលខ្លួនទៅឆ្លើយបំភ្លឺ តាមដីការកោះហៅរបស់តុលាការក្រុងភ្នំពេញ ដោយមិនមានការគេចខ្លួននោះទេ។ តែលោកហាក់បារម្ភពីឯករាជ្យភាពរបស់តុលាការកម្ពុជាទៅវិញទេ។ លោក អ៊ូ វីរៈ ក៏បានសម្ដែងការហួសចិត្ត និងសោកស្ដាយចំពោះពាក្យបណ្ដឹងរបស់គណបក្សប្រជាជន ដែលប្ដឹងរូបលោក ដោយគ្រាន់តែការបញ្ចេញមតិ ដើម្បីស្ថាបនាការវិវត្តនយោបាយនៅកម្ពុជានេះ។ លោក អ៊ូ វីរៈ នឹងត្រូវចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខតុលាការក្រុងភ្នំពេញ នៅថ្ងៃទី១២ឧសភាខាងមុខ។
សូមបញ្ជាក់ថា ក្រៅពីប្តឹងលោក អ៊ូ វីរៈ លោក សុខ ឥសាន ក៏បានព្រមានប្ដឹងអ្នកវិភាគដទៃផ្សេងទៀត ប្រសិនបើពួកគេបានបញ្ចេញមតិ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា៕

ប្រភព៖ RFI
លោក សុខ ឥសាន រក្សាជំហរប្តឹងទាមទារ៤០០លានរៀលពីលោក អ៊ូ វីរៈ ក្នុងបទបរិហាកេរ្តិ៍
Reviewed by Unknown
on
May 06, 2016
Rating:
No comments: