ឧកញ៉ា ម៉ុង ឫទ្ធី សម្រេចសេចក្ដីប្រាថ្នាដែលទន្ទឹងរង់ចាំអស់បីឆ្នាំ
រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានឲ្យដឹងថា លោកបានសម្រេចសេចក្ដីប្រាថ្នារបស់ខ្លួន ដែលចំណាយពេលវេលាបីឆ្នាំនៃការទន្ទឹងរង់ចាំ ក្នុងការនាំចេញស្វាយអៃវិនជាលើកទីមួយ រួមជាមួយនឹងស្វាយកែវរមាតចំនួន៤៥០០គីឡូ ឆ្ពោះទៅសហគមន៍អឺរ៉ុប។
ឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរលើទំព័រ Facebook របស់លោក នៅព្រឹកថ្ងៃនេះ បានឲ្យដឹងដូចនេះថា៖ “ចំណាយពេលវេលាបីឆ្នាំ នៃការទន្ទឹងរង់ចាំទំរាំបានសម្រេចសេចក្តីប្រាថ្នារបស់ខ្ញុំ) នៅវេលាម៉ោង៧.៣០នាទីយប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ ខ្ញុំបាននាំចេញស្វាយអៃវិន ជាលើកទីមួយ រួមជាមួយនឹងស្វាយកែវរមាត ចំនួន៤៥០០គីឡូ ឆ្ពោះទៅសហគមន៍អឺរ៉ុប”។
លោកឧកញ៉ាបន្តថា៖ “នេះគឺជាមោទនភាពរបស់ជាតិយើងខ្លាំងណាស់ ដែលកន្លងមកយើងឃើញមានលក់តែផ្លែស្វាយប្រទេសជិតខាងយើង នៅលើទីផ្សារអន្តរជាតិ ពេលនេះមានផ្លែស្វាយខ្មែរយើងដែរហើយ”។
“នេះគឺជាជើងយន្តហោះទី១៣ហើយ សម្រាប់ការនាំចេញផ្លែស្វាយពីលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង ឆ្ពោះទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបសម្រាប់ឆ្នាំ២០១៦នេះ។ ហើយនៅយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ យន្តហោះជើងទី១៤ ដែលជាជើងចុងក្រោយនៃរដូវកាលផ្លែស្វាយរបស់កម្ពុជាយើងនឹងត្រូវនាំចេញ”។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី៕
ប្រភព៖KQqube
ឧកញ៉ា ម៉ុង ឫទ្ធី សម្រេចសេចក្ដីប្រាថ្នាដែលទន្ទឹងរង់ចាំអស់បីឆ្នាំ
Reviewed by Unknown
on
May 05, 2016
Rating:
No comments: