កំពុង​ឈរនោមសុខៗ មិនទាន់​លើក​ខោស្រួលបួលផង ត្រូវរន្ទះបាញ់ស្លាប់

បាត់ដំបងៈយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈដែលកំពុងជិះម៉ូតូសុខៗបានឈប់ម៉ូតូ ហើយទៅឈរនោមក្រោមដើមដូងពេលមេឃកំពុងតែមានភ្លៀងធ្លាក់ ក៏ត្រូវរន្ទះបាញ់ចំពីលើដើមដូងមកតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិកណ្តោល  ឃុំបវេល  ស្រុកបវេល  ខេត្តបាត់ដំបង ស្របពេលដែលមេឃកំពុងតែមានភ្លៀងធ្លាក់ គឺគេបានឃើញយុវជនម្នាក់បានជិះម៉ូតូទាំងកណ្តាលភ្លៀង ហើយបានមកឈប់សំចតម៉ូតូនៅក្បែរដើមដូងមួយត្រង់ចំណុចកើតហេតុខាងលើ ។
ភ្លាមៗនោះដែរ គេសង្គេតឃើញថា យុវជនរូបនោះ បានដើរតំរង់ទៅគល់ដូង ហើយក៏បានឈរនោមនៅទីនោះតែម្តង  ប៉ុន្តែខណៈដែលយុវជនរូបនេះ បំរុងនឹងលើកខោឡើងវិញទៅហើយនោះ ស្រាប់តែមានសំលេងមួយបានលាន់ឮយ៉ាងខ្លាំង ហើយក៏ឃើញយុវជននោះដួលទាំងជំហរ ទៅលើធរណីតែម្តង ទើបធ្វើអោយមានការភ្ញាក់ផ្អើលទាំងប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច បានមកចោមរោមមើល គឺយុវជនរូបនេះបានស្លាប់បាត់ទៅហើយ។
នគរបាលស្រុកបវេលបានឲ្យដឹងថា យុវជនដែលរន្ទះបាញ់ស្លាប់មានឈ្មោះ អ៊ា ឈុនលី អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូរឫស្សី  ឃុំបឹងប្រាំ  ស្រុកបវេល ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានត្រួតពិនិត្យ ដើម្បីធ្វើកោសល្យវិច័យដោយបានអះអាងថា ជនរងគ្រោះពិតជាត្រូវរន្ទះបាញ់ស្លាប់ យ៉ាងពិតប្រាកដ ព្រមទាំងបានធ្វើការប្រគល់សពទៅអោយក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
image2
image1
ប្រភព៖POSTNEWS
កំពុង​ឈរនោមសុខៗ មិនទាន់​លើក​ខោស្រួលបួលផង ត្រូវរន្ទះបាញ់ស្លាប់ កំពុង​ឈរនោមសុខៗ មិនទាន់​លើក​ខោស្រួលបួលផង ត្រូវរន្ទះបាញ់ស្លាប់ Reviewed by Unknown on May 06, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.